ជួយប្រាប់ពួកយើងផងបានទេ ? ថារថយន្តប្រើប្រេងម៉ាស៊ូតមួយណាដែលមានល្បឿនលឿនបំផុត ? ជាមួយនឹងការប្រើពេលត្រឹម 4.6 វិនាទីអាចបង្កើនល្បឿនដល់ 100km/h ?

ប្រហែលមានតែ BMW M340D ទេទើបអាចធ្វើបាន …

ល្បឿនសន្ទុះរហ័សយ៉ាងនេះហើយទើបធ្វើអោយ BMW M340D ប្រើប្រេងម៉ាស៊ូតមួយគ្រឿងនេះវ៉ាដាច់គេក្លាយជារថយន្តប្រើប្រេងម៉ាស៊ូតដែលមានល្បឿនលឿនជាងគេក្នុងពេលបច្ចុប្បន្ន។

រថយន្ត BMW M340D មួយគ្រឿងនេះប្រើម៉ាស៊ីន Turbocharged ទំហំ 3.0L មានកម្លាំង 335bhp ដែលប្រើប្រាស់ម៉ាស៊ូតត្រឹម 5 លីត្រប៉ុណ្ណោះក្នុងរយះចម្ងាយ 100km។

គេបានអោយដឹងថាវានឹងបំពាក់មកជាមួយ ប្រព័ន្ធហ្វ្រាំង, ដៃចង្កូត, ប្រព័ន្ធបូមឡើងចុះរបស់ M Sport ផងដែរ។

តើរថយន្តប្រើប្រេងម៉ាស៊ូតមានល្បឿនលឿនបែបនេះមាន 2 ទេ ?

ប្រភព : TopGear

*ហាមយកអត្ថបទទៅចុះផ្សាយដោយគ្មានការអនុញ្ញាតិ

Tags: ,

0 Comments

Leave a Comment

Facebook Page